Sunday, November 24, 2024
Homeបច្ចេកវិទ្យាNikon ​D3400 ​ដាក់​តាំង​​បង្ហាញ​​ជា​មួយ​​ការ​ត​ភ្ជាប់​ Snap​Bridge ​ថ្ម​​ធំ​

Nikon ​D3400 ​ដាក់​តាំង​​បង្ហាញ​​ជា​មួយ​​ការ​ត​ភ្ជាប់​ Snap​Bridge ​ថ្ម​​ធំ​

គំរូម៉ាស៊ីនថត DSLR ថ្មីរបស់ Nikon តភ្ជាប់ជាមួយឧបករណ៍ចល័ត តាមរយ: Bluetooth ជួយសន្សំសំចៃថាមពល រួមជាមួយថ្មអាចថតបាន ១.២០០ប៉ុស្តិ៍ ។
Nikon D3400 គឺជាគំរូម៉ាស៊ីនថត DSLR សម្រាប់អ្នកទើបលេងម៉ាស៊ីនថតនៅផ្នែក entry-level ។ នេះគឺជាស៊េរីមានការលើកកម្ពស់តិចតួចរបស់ D3300 ជាមួយការផ្លាស់ប្តូរសំខាន់នៅផ្នែកមុខងារ ក្នុងពេលផ្នែករឹងថតរូបនៅរក្សាដដែល ។
D3400 បំពាក់ sensor ស្រដៀងគ្នានឹងម៉ូដែលមុន គឺ CMOS APS-C ២៤មេហ្គាភិចសែល ។ ចំណុចគួរឲ្យកត់សម្គាល់បំផុត គឺNikon បានលើកកម្ពស់ថាមពលថ្ម ដែលជួយម៉ាស៊ីនអាចថតរូបបាន ១.២០០ប៉ុស្តិ៍ ក្រោយពេលសាកថ្មម្តង ។ ម៉ូដែល D3300 មុននេះ គ្រាន់តែអាចថតរូប ៧០០ប៉ុស្តិ៍ ក្រោយពេលសាកថ្មម្តងប៉ុណ្ណោះ ។
ម៉ូដែលម៉ាស៊ីនថត DSLR ថ្មីរបស់ Nikon មានអមដោយបច្ចេកវិទ្យាតភ្ជាប់ SnapBridge អនុញ្ញាតឲ្យបញ្ជូនរូបភាព វីដេអូទៅកាន់បណ្តាឧបករណ៍ចល័តតាមរយ: Bluetooth ចំណាយថាមពលតិច (BLE) ។ ក្រៅពីនេះ ម៉ាស៊ីនក៏ប្រើប្រាស់ឈីប EXPEED 4 ប្រព័ន្ទយកច្បាស់ស្វ័យប្រវត្តិ ១១ចំណុច ថតវីដេអូ Full HD ៦០ស៊ុមរូបក្នុងមួយវិនាទី ល្បឿនថត៥ស៊ុមរូបក្នុងមួយវិនាទី ។ អេក្រង់ផ្នែកខាងក្រោយ ៣អ៊ីញ resolution ៩២១.០០០ភិចសែល ដូច D3300 ។
Nikon D3400 ចាប់ផ្តើមចេញលក់ចាប់ពីខែកញ្ញា ក្នុងតម្លៃចេញពីរោងចក្រ ៦៥០ដុល្លារ មានអមដោយកែវថត (lens) AF-P DX Nikkor 18-55mm F3.5-5.6G VR ។ ប្រសិនបើបន្ថែមកែវថត AF-P DX Nikkor 70-300mm F4.5-6.3G ED (non-VR) នឹងមានតម្លៃ ១.០០០ដុល្លារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES