ចាប់តាំងពីពេល Raspberry បញ្ចេញ Pi និន្នាការកុំព្យូទ័រតូចស្អាត បានរីកចម្រើនយ៉ាងខ្លាំងក្លា ហើយតាមនិន្នាការនោះ Onion ទើបបញ្ចេញកុំព្យូទ័រ Omega 2 មានការរចនាតូចស្អាតបំផុត ស្មើ ១/៤ បើប្រៀបធៀបជាមួយទំហំរបស់ Raspberry Pi ។ នេះគឺជាស៊េរីលើកកម្ពស់របស់ Omega បានបង្ហាញមុខកាលពីឆ្នាំមុន ។
នៅក្នុងតម្លៃនេះ Omega 2 មានដៃគូប្រកួតប្រជែង គឺ Raspberry Pi Zero ។ ទាំងពីរសុទ្ធតែមានតម្លៃ ៥ដុល្លារ ។
Omega 2 មាន CPU មួយមានល្បឿនដំណើរការ 580MHz, រ៉េម ៦៥មេហ្គាបៃ និងអង្គចងចាំខាងក្នុង ១៦មេហ្គាបៃ ។ បើសិនអ្នកសុខចិត្តចំណាយបន្ថែម ៤ដុល្លារទៀត អ្នកនឹងមានស៊េរី Omega 2 Plus មានថាមពលរ៉េម និងអង្គចងចាំទ្វេដង ។
បើប្រៀបធៀបជាមួយ Pi Zero នោះ ផលិតផលរបស់ Raspberry មានការកំណត់រចនាសម្ព័ន្ធខ្ពស់ជាង ជាមួយ CPU មានល្បឿនដំណើរការ 1GHz, រ៉េម ៥១២មេហ្គាបៃ ។ ក៏ប៉ុន្តែ អត្ថប្រយោជន៍របស់ Omega 2 គឺមានដាក់បញ្ចូល Wi-Fi ស្រាប់ ក្នុងពេលនោះ Pi Zero ចង់ប្រើប្រាស់ Wi-Fi ត្រូវប្រើប្រាស់គ្រឿងលម្អពិសេសមួយ ។ Pi Zero ក៏មានដាក់បញ្ចូលស្រាប់នូវរន្ធ HDMI ដែលមានប្រយោជន៍ជាងដែរ បើប្រៀបជាមួយ Omega 2 ។
Onion មានដាក់បញ្ចូលមុខងារមួយផ្អែកលើខឿន cloud គឺ Onion Cloud ។ រឿងនេះ អនុញ្ញាតឲ្យគេបញ្ជា Omega 2 រុករកបានគ្រប់បណ្តាញទាំងអស់ ។
Omega 2 គឺជាម៉ូឌុលមួយ វាអាចភ្ជាប់នៅលើ dock មួយ ដូច Power dock មានដាក់បញ្ចូលស្រាប់នូវថ្ម polymer lithium មួយដើម្បីធ្វើសកម្មភាព ។ វាក៏អាចភ្ជាប់បាននៅលើ Arduino Dock ប្រសិនបើអ្នកចង់ប្តូរវាទៅជា Arduino Uno ។ បណ្តា dock ទាំងនេះ មានតម្លៃ ១៥ដុល្លារ ។
បច្ចុប្បន្ន Omega 2 អាចកក់ទិញមុននៅលើ Kickstarter រហូតដល់ថ្ងៃទី២៣សីហា ។ តម្លៃចេញពីរោងចក្រ គឺ៥ដុល្លារ ។ ផលិតផលនឹងបានទៅដល់ដៃអ្នកប្រើប្រាស់នៅខែវិច្ឆិកាឆ្នាំនេះ ៕
ដោយ: តូច រំលឹក
Onion Omega 2: កុំព្យូទ័រតូចបំផុត តម្លៃតែ ៥ដុល្លារ
RELATED ARTICLES