ក្រុមហ៊ុនប្រណីតអង់គ្លេស ដាក់តាំងបង្ហាញគូ Wraith និង Dawn យកការផុសគំនិត ពីតំបន់សមុទ្រមេឌីទែរ៉ាណេ និង សុទ្ធតែដាំត្បូងមរកត ។
នៅស្ទូឌីយោរដូវក្តៅ នៅ Porto Cervo (កោះ Sardinia ប្រទេសអ៊ីតាលី) Rolls-Royce បង្ហាញមុខគូ bespoke: Wraith និង Dawn ជាមួយគំរូនីមួយៗមានតែមួយរថយន្ត ។ ផលិតផលពិសេស២នេះ ចាប់កំណើតសំដៅផ្តល់កិត្តិយសឲ្យស្ទាយរចនារដូវក្តៅ និងតំណាងឲ្យការច្នៃប្រឌិត និង សម្ផស្សពិសេសរបស់ម៉ាកមកពី Goodwood ចក្រភពអង់គ្លេស ។
រថយន្តទាំងពីរសុទ្ធតែឆ្លើយតបសម្ផស្សដ៏ពិសេសរបស់តំបន់ដីដ៏ពិសេសមួយក្នុងចំណោមតំបន់ដីដ៏ពិសេសបំផុតនៅលើពិភពលោក និងសុទ្ធតែមានការភ្ជាប់តំបន់ Porto Cervo ក្នុងឈ្មោះហៅ ។ គូរថយន្តកំពូលសុទ្ធតែមានដាំត្បូងមរកតនៅលើតួរថយន្ត ។
ម៉ូដែល Wraith បាញ់ថ្នាំ២ពណ៌ ប្រាក់នៅផ្ទៃខាងក្រៅ បង្ហាញសម្ផស្សស្រអាប់របស់ពន្លឺពេលថ្ងៃរះ រួមមានឆ្នូតពណ៌ស្វាយ ។ រូបតំណាង Spirit of Ecstasy នៅដំបូលរថយន្តចាំងរស្មីស្រាល ។ កាប៊ីន គឺការផ្គួបត្រាមពណ៌ជាច្រើនជាមួយពណ៌ស្វាយ ខៀវ ប្រផេះ និងខ្មៅ ហាក់ដូចជាដើម្បីដាស់ភាពស្ងប់ស្ងាត់ ពេលទិដ្ឋភាពពេលរាត្រីចូលមកដល់នៅ Porto Cervo ។ ផ្ទៃខាងក្នុងស្រោបស្បែក ជាមួយស្បែកដ៏ស្វិត រួមជាមួយវត្ថុធាតុដើមលំដាប់ខ្ពស់ផ្សេងទៀត ។
រថយន្ត Dawn បែរជាពន្លេចពណ៌សម្បុររស់រវើករបស់ទិដ្ឋភាពសមុទ្រ Porto Cervo ។ Rolls-Royce ប្រើប្រាស់ពណ៌ខឿវត្បូងមរកតសម្រាប់ផ្ទៃខាងក្រៅ ផ្គួបដ៏ល្អឥតខ្ចោះជាមួយផ្ទៃខាងក្នុងពណ៌បៃតង ។ ការលម្អិតជាច្រើនធ្វើពីឈើម៉ៃសាក់ ។ នៅកណ្តាលតាប្លូ គឺត្បូងមរកតដាំលើផ្ទៃខាងក្រោយលឿងស និងបណ្តាក់ដូចខ្យងជាមួយការរចនាតាមរាងរូបតំណាងរបស់ Porto Cervo ។
កាលពីពាក់កណ្តាលឆ្នាំ២០១៥ ក្រុមហ៊ុនរថយន្តអង់គ្លេស ក៏ធ្លាប់ឧទ្ទេសនាមស៊េរីពិសេសរបស់ Wraith ដែរ ជាមួយការផុសគំនិតពីតំបន់សមុទ្រ Costa Smeralda ក្នុងចំនួនកំណត់តែ៣រថយន្ត ដោយមានផ្ទៃខាងក្រៅពណ៌ខៀវខ្ចី ពណ៌ស្ករ coachline ស និងសម្រស់ក្រាហ្វិកដ៏អស្ចារ្យ ៕
ដោយ: តូច រំលឹក