នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៨ នេះ នៅសណ្ឋាគារភ្នំពេញ, ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍ជាមួយក្រុមហ៊ុន Lenovo រៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី “Transforming the Future Workspace” ដើម្បីបង្ហាញនូវសក្តានុពលភាពក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មីចុងក្រោយបំផុត សម្រាប់ការផ្គត់ផ្គង់ស្របតាមតំរូវការរបស់អតិថិជនគ្រប់ទិសទី ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ អ្នកទិញលក់បន្ត និងអតិថិជនប្រើប្រាស់តាមផ្ទះ។ ក្នុងកម្មវិធីនេះផងដែរក៏បានផ្តល់នូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា របៀបប្រើប្រាស់ និងគុណតម្លៃរបស់ផលិតផលថ្មី Lenovo Commercial នេះដែរជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Lenovo ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពដែលលោកអ្នកនឹកស្មានមិនដល់ ហើយដែលកំពុងចរាចរណ៍លើទីផ្សានៅក្នុងប្រទេសកម្ពុជា។
គួរកត់សម្គាល់ផងដែរថា ៖ ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ។ គិតមកដល់ឆ្នាំ២០១៨នេះ មានរយៈ២២ឆ្នាំហើយដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ១០០% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ ” ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម “។
សូមបញ្ជាក់ថា ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផលិតផល ម៉ាក Lenovo គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងប្រទេសកម្ពុជាក្នុងនោះរួមមានផលិតផល Lenovo Consumer, Lenovo Commercial, និង Lenovo Enterprise។
ផលិតផលម៉ាក Lenovo មានច្រើនប្រភេទ ដូជា : Server, ICT Solutions Products, Laptop, Desktop, AIO, Monitor, Gaming PCs, និងគ្រឿងបរិក្ខារកុំព្យូទ័រផ្សេងៗទៀត។
អតិថិជនទាំងអស់ អាចរកទិញផលិតផលម៉ាក Prolink គ្រប់ម៉ូឌែល ទាំងអស់នៅក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ មានសាខាចំនួន ៥កន្លែងគឺ ទីតាំងទីមួយ ទីស្នាក់ការការិយាល័យកណ្តាល អគារកាច់ជ្រុង ទល់មុខផ្សារទំនើបសូរិយា ទីតាំងទីពីរ សាខាមហាវិថីព្រះមុនីវង្ស ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន សាខាខេត្តបាត់ដំបង និងទីតាំងទីប្រាំ សាខាខេត្តសៀមរាប។ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ WWW.ptc-computer.com.kh / fb: PTC-ComputerKh ឬតាមរយៈទូរស័ព្ទលេខៈ ០២៣ ២២២២ ១២ / ០២៣ ២២២២១៣ ៕