១-ជំរុញដល់សុខភាពផ្លូវចិត្ត ៖
ការស្រាវជ្រាវបានរកឃើញថា បើនៅក្បែរទស្សនីយភាពដែលមានពណ៌បៃតងនៃសម្រស់ធម្មជាតិ អាចជួយកាត់បន្ថយកម្រិតគឃ្លើន ក៏ដូចជា កែលម្អការផ្ចង់ស្មារតី និងថាមពលផ្លូវចិត្តចំពោះយុវវ័យ។ ចំណែកការដើរកម្សាន្តតាមឆ្នេរសមុទ្រ ក៏ត្រូវបានរកឃើញថា ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តផងដែរ។
២-ជួយឱ្យសុខភាពកាន់តែប្រសើរ ៖
ការដើរកម្សាន្តដោយយានជំនិះ ឬថ្មើរជើងនៅទីជនបទ ស្រុកស្រែចម្ការ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា ផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ជាពិសេស វ័យចំណាស់ដែលចូលចិត្តដើរ (ទីជិតឬឆ្ងាយ) អាចកាត់បន្ថយឱកាសកើតជំងឺបេះដូងបានពាក់កណ្តាល ខណៈជំងឺដាច់សរសៃឈាមបានជាងពាក់កណ្តាល។ ម៉្យាងវិញទៀត ការដើរទីឆ្ងាយ អាចជួយផ្គត់ផ្គង់អុកស៊ីហ្សែនដល់ខួរក្បាល ហើយកាត់បន្ថយបានភាពតានតឹងក្នុងចិត្ត។ ជាងនេះទៀត ប្រសិនការដើរជាក្រុមនោះអត្ថប្រយោជន៍សុខភាព នឹងកើនទ្វេដង។ ស្របពេលជាមួយគ្នានេះផងដែរ វីតាមីន D ក្នុងឈាមបានកើនដល់កម្រិតកំពូលតែម្តង៕