Wednesday, December 4, 2024
Homeសុខភាពធាត់លើសទម្ងន់ក្នុងវ័យជំទង់ ប្រឈមហានិភ័យមហារីកថ្លើម

ធាត់លើសទម្ងន់ក្នុងវ័យជំទង់ ប្រឈមហានិភ័យមហារីកថ្លើម

យោងតាមក្រុមអ្នកស្រាវជ្រាវស៊ុយអែដ ឱ្យដឹងថា បុរសដែលធាត់លើសទម្ងន់ក្នុងវ័យជំទង់ជិត៥០% ប្រឈមនឹងហានិភ័យកើតជំងឺមហារីកថ្លើម ពេលក្រោយក្នុងជីវិត។

ទិន្នន័យអង្កេតតាមដានលើបុរសស៊ុយអែដ ១.២លាននាក់ ចន្លោះឆ្នាំ១៩៦៩-១៩៩៦ រកឃើញថា បុរសវ័យចន្លោះ១៦-១៩ឆ្នាំ ដែលមានសមាមាត្រកាយ BMI ខ្ពស់ ប្រឈមកើតជំងឺសាហាវ ពេលក្រោយក្នុងជីវិត ក្នុងនោះអ្នកកើតជំងឺកាច គឺ ៤០% នឹងត្រូវស្លាប់។

ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យសុខាភិបាល Karolinska University Hospital ក្រុងស្តុកខូម ថ្លែងថា ហានិភ័យកើតជំងឺថ្លើមធ្ងន់ធ្ងរ រងផលប៉ះពាល់ក្នុងកម្រិតមួយខ្ពស់សម្រាប់អ្នកធាត់ ហើយកើតជំងឺទឹកនោមផ្អែមប្រភេទ-២។

ពួកគេបន្តថា អន្តរកម្មកាត់បន្ថយអត្រា កំណើនភាពធាត់លើសទម្ងន់ គួរអនុវត្តចាប់ពីវ័យជំទង់តទៅ។ ធ្វើដូច្នេះ គេនឹងអាចបន្ធូរបន្ថយបន្ទុកធ្ងន់ធ្ងរជំងឺថ្លើមនៅពេលខាងមុខ៕

RELATED ARTICLES