Thursday, June 27, 2024
Homeតារាខ្មែរហេង កែវនីតា នៅតែថ្ងូរថា រកសង្សារម្នាក់ ធ្វើថ្នាំមិនបាន

ហេង កែវនីតា នៅតែថ្ងូរថា រកសង្សារម្នាក់ ធ្វើថ្នាំមិនបាន

ហេង កែវនីតា (ហេង ផាន់ណា) ដែលបានប្តូរឈ្មោះ ព្រោះចង់បានយីអ៊ុនស្នេហ៍នោះ រហូតមកដល់ពេលនេះ គេនៅតែមិនឃើញនីតា មានសង្សារបណ្តើរដូចមិត្តរួមអាជីពឡើយ ហើយជាញឹកញាប់ នៅពេលដែលនាងសម្ភាសជាមួយអ្នកកាសែត ស្រីស្អាតរូបនេះ តែងតែត្អូញថា នៅតែរកសង្សារ១គ្រាប់ ធ្វើថ្នាំមិនបានទៀតផង។

ការថ្លែងបែបនេះ មិនសូវត្រូវបានគេជឿជាក់ឡើយ ព្រោះកាលពីឆ្នាំមុន មានគេប្រទះឃើញផាន់ណា ហៅកែវនីតា ជិះរថយន្ត Corolla និងបណ្តើរបុរសម្នាក់ ដែលគេសង្ស័យថា ជាបណ្តូលចិត្ត ទៅកម្សាន្តនៅខេត្តរតនគិរី។ ប៉ុន្តែនៅពេលអ្នកកាសែតសួរនាំរឿងនេះ នីតា មិនដែលសារភាពឡើយ ព្រមទាំងថា រកនឹកមិនឃើញ មិនដឹងថា ទៅតាំងពីពេលណាទៀតផង។

ក្រៅពីថ្ងូរអត់សង្សារនោះ ហេង កែវនីតា ធ្លាប់ត្អូញផងដែរថា នាងរកតែលុយកែសម្រស់មិនបានផង កុំថាឡើយ មានលុយទៅប្តូររថយន្តទំនើបៗដូចគេជិះនោះ។ ប៉ុន្តែ ការអះអាងរបស់នីតា នេះ មិនខុសពីអ្វីដែលគេថា “ព្រាបណាថ្ងូរខ្លាំង ព្រាបនោះធាត់” នោះឡើយ។

ហេង ផាន់ណា ឬហេង កែវនីតា ជាអតីតពិធីការិនីទូរទស្សន៍លេខ៣ និងធ្លាប់កាន់ពានជាស្រីស្អាតលេខ១ របស់កញ្ញាឯកសាប៊ូលុច្យ។ ពេលនេះ នីតា ស្ថិតក្នុងចំណោមពិធីការិនីសំខាន់ៗនៅទូរទស្សន៍បាយ័ន រួមមាន ស៊ឹម សូលីកា, ហ៊ិន ច័ន្ទនីរ័ត្ន, សុខ សោម៉ាវត្តី ជាដើម ដែលពួកគេសុទ្ធតែមានគូស្នេហ៍អស់ហើយ នៅឡើយតែនីតា ដែលថា រកសង្សារមិនបាន៕

RELATED ARTICLES