Friday, April 26, 2024
Homeព័ត៌មានជាតិឪរវល់ផឹក ពឹងប្រុសដឹកកូនស្រីមកផ្ទះ ដូចដឹកទៅចាប់រំលោភ

ឪរវល់ផឹក ពឹងប្រុសដឹកកូនស្រីមកផ្ទះ ដូចដឹកទៅចាប់រំលោភ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ ចោតប្រកានឮពីបទរំលោភសេពសន្ធវៈ។ ហេតុការណ៍នេះឃាត់ខ្លួននេះ បានកើតឡើងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យល្មោភកាមមានឈ្មោះ ស៊ក សេង អាយុ៤៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ក្មេងស្រីរងគ្រោះមានអាយុ៨ឆ្នាំ​ រស់នៅក្នុងបន្ទុកគ្រួសារ។

ប្រភពពីឪពុកជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ គាត់បានផឹកសុីជាមួយមិត្តភក្តិដទៃទៀតក្នុងភូមិនៅឯផ្ទះ ចំណែកប្រពន្ធជាប់រវល់ធ្វើការ ដោយទុកកូននៅផ្ទះជាមួយជនសង្ស័យ។ ខណៈដែលផឹកសុីបានបន្តិច គាត់ក៏ទូរស័ព្ទទៅពឹងជនសង្ស័យឈ្មោះ ស៊ក សេង ឲ្យដឹកកូនស្រីមកផ្ទះ ដោយមានអាការប្លែកអ្វីនោះទេ។

ប្រភពពីឪពុកក្មេងស្រីរងគ្រោះ បានបន្តថា លុះនៅព្រឹកថ្ងៃទី១៧ ខែឧសភា ប្រពន្ធគាត់បានឃើញមុខកូនស្រីមានសភាពស្រងូតស្រងាត់ ប៉ុន្តែនៅទាន់ចាប់អារម្មណ៍នោះទេ រួចក៏បាននាំកូនស្រីទៅងូតទឹក ស្រាប់តែមានឈាមធ្លាក់តាមប្រដាប់ភេទ កើតក្តីសង្ស័យ ក៏បានសួរនាំកូនស្រី តែកូនស្រីមិនព្រមឆ្លើយនោះទេ។

ប្រភពដដែលបានបន្តទៀតថា ដោយសារកូនស្រីមិនព្រមឆ្លើយបែបនេះ ម្តាយមីងក្មេងស្រីរងគ្រោះបានលួងលោម ទើបក្មេងស្រីរងគ្រោះព្រមទម្លាយប្រាប់ពីដំណើរដើមទងដែលជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ ។

ប្រភពដដែលបានបញ្ជាក់ថា លុះនៅព្រឹកថ្ងៃទី១៨ ខែឧសភា គាត់និងភរិយាបានដឹកដៃកូនស្រី ទៅប្តឹងប៉ូលិសឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនៅប៉ុស្តិ៍នគរបាលចោមចៅ១៕

RELATED ARTICLES