Thursday, May 9, 2024
Homeព័ត៌មានជាតិសំណាងហើយមិនប៉ះពាល់ហាងទាំងមូល... សុំកុំធ្វេសប្រហែងបែពនេះទៀត

សំណាងហើយមិនប៉ះពាល់ហាងទាំងមូល… សុំកុំធ្វេសប្រហែងបែពនេះទៀត

ភ្នំពេញ ៖ ស្ត្រីជាម្ចាស់តូបម្នាក់ ក្រោយពីលក់រួច ក៏រៀបចំអីវ៉ាន់ទុក ដោយទៅដកទុយោហ្គាស់ ស្រាប់ចេញហ្គាស់ផ្ទុះឆេះខូចខាតសម្ភារៈមួយចំនួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្តោយផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់តូបបានរៀបចំអីវ៉ាន់ទុកដាក់ បន្ទាប់ពីលក់គុយទាវបាយនិងម្ហូបផ្សេងៗតាំងពីព្រឹករួចរាល់ ប៉ុន្តែខណៈដែលរៀបទុកដាក់អីវ៉ាន់ ដោយការដកទុយោហ្គាស់លើកន្លែងបិទបើកហ្គាស់ផងនោះ ស្រាប់តែភាយចេញហ្គាស់ និងបង្កជាអគ្គិភ័យឆាប់ឆេះតែម្តង ។

ប្រភពបន្តថា ភ្លាមៗនោះ ទាំងម្ចាស់តូបនិងអ្នកជិតខាង បានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ និងបានរ៉ឺម៉ករបស់សាលាខណ្ឌដូនពេញ បាញ់ពន្លត់ ទើបភ្លើងរលត់ទាំងស្រុង បន្ទាប់ពីកើតហេតុប្រមាណជិត១០នាទី។

ទោះយ៉ាងណា សំណាងល្អ ក្នុងហេតុការណ៍នោះ ក្រៅពីខូចខាតសម្ភារៈមួយចំនួន មិនបណ្តាលឱ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

RELATED ARTICLES