Wednesday, May 8, 2024
Homeព័ត៌មានជាតិពិធីបើកសម្ពោធសហគ្រាស ជីន តុង គ្រុប Opening Ceremony of Chin Tong Group

ពិធីបើកសម្ពោធសហគ្រាស ជីន តុង គ្រុប Opening Ceremony of Chin Tong Group

សហគ្រាស ជីន តុង ដែលនាំចូលនូវរថយន្តស៊េរីទំនើបៗ មានគុណភាពល្អ និងទទួលកម្មង់រថយន្តទំនើប គ្រប់ប្រភេទ ពីរបណ្ដាប្រទេសនានា បានបើកអាជីវកម្មរបស់ខ្លួនជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ការបើកសម្ពោធជាផ្លូវការ សហគ្រាស ជីន តុង បានធ្វើឡើង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។

ឆ្លៀតក្នុងឱកាសនោះ លោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានរំលេចខ្លះៗពាក់ព័ន្ធទៅនឹងការវិវត្តន៍នៃការរីកចម្រើនឥតឈប់ឈ របស់សហគ្រាស ជីន តុង គ្រុប  ទោះជាយើងទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងបរិបទកូវីដ១៩

យ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចបញ្ហាកូវីដ១៩ ដែលកំពុងវាយលុកនៅលើ សកលលោក(និយាយជារួម) ដោយឡែកសម្រាប់រាជធានីភ្នំពេញ នៅមានការរីករាលដាលសម្រាប់ខណ្ឌពោធិ៍សែនជ័យនៅឡើយ ហើយលោកក៏សរសើរដល់ក្រុមការងាររៀបចំពិធីសម្ភោធនេះដែលធ្វើបានល្អណាស់ក្នុងការអនុវត្តវិធានសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយយើងមានសំណាងណាស់ ដោយមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំស្វែងរកវាកសាំងមកចាក់ជូនប្រជាពលរដ្ឋ ចាប់តាំងពីកុមាររហូតដល់មនុស្សចាស់ ទូទាំងប្រទេសដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ ។

លោកហែមដារិទ្ធ បញ្ជាក់ប្រាប់ថា បញ្ហាបុណ្យភ្ជំបិណ្ឌនេះផងដែរ ប្រសិនណាបើមិនមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ឈ្លៀសវៃក្នុងការផ្អាកទាន់ពេលវេលានោះទេ យើងនឹងជួបបញ្ហា កូវីដ១៩ម្ដងទៀត សារជាថ្មី។ ជាលទ្ធផលមកដល់ពេលនេះយើងឃើញថាមានសាលារៀន ក៏ដូចជា សាកលវិទ្យាល័យរដ្ឋនិងឯកជន ចាប់ផ្ដើមបើកដំណើរការបណ្ដើរបណ្ដើរឡើងវិញហើយ។

សូមបញ្ជាក់ផងដែរថា សហគ្រាស ជីន តុង ធ្វើការបើកលក់ និងនាំចូលនូវរថយន្តស៊េរីទំនើបៗ ដែលមានគុណភាពល្អ និងទទួលកម្មង់រថយន្តទំនើបគ្រប់ប្រភេទ ពីរបណ្ដាប្រទេសនានា។

សហគ្រាស ជីន តុង ស្ថិតនៅអាគារ នាភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ទល់មុខនឹងព្រលានយន្តហោះភ្នំពេញ)៕ អត្ថបទ និងរូបភាព ដោយខ្ញុំបាទ សុខ បូរិន្រ្ទ

RELATED ARTICLES