Saturday, April 27, 2024
Homeសុខភាពជំងឺត្រអក ច្រើនកើតលើកុមារ

ជំងឺត្រអក ច្រើនកើតលើកុមារ

ជំងឺត្រអក ជាជំងឺស្បែកដែលប៉ះពាល់ដល់ការរលាកស្បែក (ស្នាមក្រហមដែលមានពងទឹកតូចៗ)

ដែលបណ្តាលមកពីហេតុផលផ្សេងៗ និងមកពីមូលហេតុខាងក្នុង និងមូលហេតុខាងក្រៅ។

ក-រោគសញ្ញា ៖
– ចំពោះកុមារ ៖ ស្នាមក្រហម ឬកន្ទួល កើតនៅលើថ្ពាល់ ឬជួនកាលនៅលើដៃ ប្រអប់ដៃ និងកែងដៃ។ កន្ទួលនេះមានដំបៅតូចៗ ឬពងទឹកតូចៗ ដែលមានចេញទឹកតិចៗ។
– ចំពោះកុមារជំទង់ និងមនុស្សធំ ៖ ធម្មតាជំងឺត្រអក មានភាពស្ងួតជាង ហើយភាគច្រើនចេញនៅគន្លាក់ដៃ និងគន្លាក់ជើង។
– វាមិនមែនចាប់ផ្តើមដូចជាការបង្ករោគទេ ប៉ុន្តែវាដូចជាប្រតិកម្មអាល់លែរហ្សីុ ជាង។
– ច្រើនមានប្រវត្តិរលាកច្រមុះ ក្អក ផ្តាសាយ ហឺត ឬជំងឺក្នុងខ្លួនផ្សេងៗទៀត។

ខ-វិធីព្យាបាល ៖
– រាវរកមូលហេតុដែលបង្កឱ្យមានប្រតិកម្មលើស្បែក ដូចជា ការចេញរមាស់ មានស្នាមកន្ទួលតូចៗ បន្ទះក្រហម ជាដើម ដើម្បីចៀសវាងការកើតឡើងវិញ ឬការលាប់


– ស្អំដោយកំប្រេសត្រជាក់ដែលគ្មានមេរោគ លើកន្លែងដែលមានកន្ទួល ឬស្នាមអេះរមាស់ដាច់
– ដាក់កន្លែងដែលមានស្នាមកន្ទួលនោះ ឱ្យត្រូវពន្លឺថ្ងៃ
– ប្រើប្រាស់ថ្នាំបំបាត់រមាស់ ដូចជា ពពួកអង់ទីអ៊ីស្តាមីន (Anti Histamine)
– ប្រើក្រែមលាប ឬថ្នាំលាបបំបាត់រមាស់ ដែលមានជាតិគ័រទីហ្សូន
– ក្នុងករណីធ្ងន់ អាចប្រើថ្នាំគ័រទីហ្សូន ញ៉ាំបន្ថែមទៀត៕

(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES