ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរទទួលទានអាហារដែលមានសារធាតុមានប្រយោជន៍ខាងក្រោមនេះ ដើម្បីជំនួយដល់ ភ្នែកទារកក្នុងផ្ទៃ ដើម្បីឲ្យកូនកើតមកមានសុខភាពភ្នែកល្អ ភ្នែកកូនធំភ្លឺថ្លា និងរោមភ្នែកវែង ងស្អាតដោយមិនបាច់ពត់…។
1. អាស៊ីដអាល់ហ្វា-លីណូឡេអិក ៖
អាស៊ីដអាល់ហ្វា-លីណូឡេអិក (Alpha–linolenic acid ALA)វ ជាសារធាតុដ៏សំខាន់សម្រាប់ការលូតលាស់កែវភ្នែករបស់ទារកក្នុងផ្ទៃមាតា។ បើស្ត្រីមានផ្ទៃពោះខ្វះជាតិអាស៊ីដនេះ នឹងបង្កផលប៉ះពាល់ដល់ភ្នែករបស់កូន ទៅថ្ងៃអនាគត។ ស្ត្រីមានផ្ទៃពោះ គួរទទួលទានអាហារដែលមានជាតិអាស៊ីដអាល់ហ្វា-លីណូឡេអិក ឱ្យបាន ១០០០មិល្លីក្រាម ជាប្រចាំរាល់ថ្ងៃ។ អាហារដែលសម្បូរសារធាតុអាល់ហ្វា-លីណូឡេអិក រួមមាន សណ្តែកវ៉ល់ណាត់ និងសណ្តែកផ្សេងៗ គ្រាប់ស្វាយចន្ទី ត្រីសាលម៉ុង ត្រីធូណា…។
2. វីតាមីន A
វីតាមីន A ( Vitamin A)ជួយឲ្យភ្នែកភ្លឺថ្លា មើលឃើញច្បាស់ល្អ ។ កង្វះវីតាមីន A ធ្វើឱ្យសមត្ថភាពភ្នែកខ្សោយ ងាយកើតជំងឺខ្វាក់មាន់ ឬម្ញូប។ វីតាមីន A សម្បូរនៅក្នុងថ្លើមសត្វ ប្រេងអូលីវ ទឹកដោះគោ ស៊ុត បន្លែការ៉ុត ស្ពៃខ្មៅ ម្ទេសប្លោក ដំឡូង ក្រូច និងបន្លែពណ៌បៃតងផ្សេងៗ។
3. វីតាមីន C
វីតាមីន C (Vitamin C) មានប្រយោជន៍សំខាន់ចំពោះភ្នែក បើខ្វះវីតាមីន C នេះ ភ្នែកងាយនឹងកើតម្ញូប។ វីតាមីន C សម្បូរក្នុងផ្លែឈើស្រស់ និងបន្លែ ជាពិសេស ត្រសក់ ផ្កាខាត់ណា ស្ពៃក្តោប ផ្លែប៉ែស ក្រូច…។
4. ខ្លាញ់ត្រី
ស្ត្រីមានផ្ទៃពោះ គួរទទួលទានខ្លាញ់ត្រី ឱ្យបានច្រើន ព្រោះវាមានសារធាតុ DHA បង្កើតភ្នាសប្រព័ន្ធសរសៃប្រសាទ ដែលជំនួយដល់សុខភាពភ្នែកទារកក្នុងផ្ទៃ។
5. កាល់ស្យូម
ជាតិកាល់ស្យូម (Calcium) មិនត្រឹមតែសំខាន់ចំពោះសុខភាពម្តាយប៉ុណ្ណោះទេ តែវាក៏ចាំបាច់សម្រាប់ទារកក្នុងផ្ទៃផងដែរ ដើម្បីជួយដល់ការលូតលាស់របស់ទារក។ ជាតិកាល់ស្យូម មានច្រើននៅក្នុងសារាយ ល្ងខ្មៅ ទឹកដោះគោ ទឹកសណ្តែក ត្រីតូចៗ …៕