Sunday, December 22, 2024
Homeសុខភាពអាហារជួយសម្ចាត់សារធាតុពុលក្នុងឈាម

អាហារជួយសម្ចាត់សារធាតុពុលក្នុងឈាម

រាល់ថ្ងៃតែងជួបប្រទះពីបញ្ហាផ្សែងរថយន្ត ល្អងធូលី ផ្សែងបារី ថែមទាំងអាហារដែលទទួលទានផងដែរ។ គ្រប់យ៉ាងបានបន្សល់សារធាតុពុលសេសសល់ក្នុងឈាម ទើបគួរលាងសារធាតុពុល ឱ្យញឹកញាប់។

-ខ្ទឹមបារាំង ៖ មានសារធាតុប្រឆាំងរ៉ាឌីកាល់ សេរីខ្ពស់ ទទួលទានហើយ វាអាចជួយលាងសារធាតុពុលក្នុងឈាមបានល្អ ថែមទាំងបន្ថយកូលេស្តេរ៉ូល ផងដែរ។ ប្រសិនចង់បានស្បែកស្រស់ថ្លា រាងស្អាត ខ្ទឹមបារាំង ជួយបាន។

-ក្រូចឆ្មារ ៖ ភ្ញាក់ពីព្រឹកព្រលឹម គ្រាន់តែច្របាច់ទឹកក្រូចឆ្មារកន្លះផ្លែចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១កែវ ហើយពិសាមុនលាងមុខដុសធ្មេញនោះ នឹងជួយកម្ចាត់ជាតិពុលក្នុងឈាមបាន។ ប្រសិនមានបញ្ហាទល់លាមក វិធីនេះជួយជំរុញប្រព័ន្ធបន្ទោបង់ បានយ៉ាងល្អ”

RELATED ARTICLES