Thursday, May 9, 2024
Homeព័ត៌មានជាតិដំណឹងល្អ! ថៅកែGalaxy Navatra ប្រកាសផ្ដល់ អាហារូបករណ៍១៥០នាក់ ដល់និស្សិត

ដំណឹងល្អ! ថៅកែGalaxy Navatra ប្រកាសផ្ដល់ អាហារូបករណ៍១៥០នាក់ ដល់និស្សិត

ភ្នំពេញ៖នៅមុននេះ បន្ដិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្មGalaxy Navatra បានប្រកាស​លើផេក​ផ្ទាល់​ខ្លួនលោកថា លោកនឹងចូលរៀនចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោក​សូមផ្ដល់​អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សា​ថ្នាក់បរិញ្ញាបត្រដោយ​សិក្សាជាមួយ​លោកផ្ទាល់​តែ​ម្ដង។

ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែក​រំលែកបទពិសោ​ធន៍ផ្ទាល់​ពី​អ្នក​ឧកញ៉ា ហើយពួកគេនឹងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី 300 ដុល្លារ​ទៅ 4000 ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ា ដែលមានប្រវត្តិចេញ​ពីពលករ​ធ្វើ​ការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ចំ​ពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណ​នេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់​សិស្សានុសិស្ស​ដែលកំពុង​តែសិក្សា​ថ្នាក់បាក់ឌុប​ទូ​ទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រលងយកសញ្ញាបត្រមុនឈានដល់ ការទទួលយក អាហារូបករណ៍​ពីម្ចាស់​ផលិតកម្មGalaxy Navatra ៕

RELATED ARTICLES